ជីវភាពអរិយបុគ្គលមិនមែនជាភាពអស្ចារ្យអ្វីនោះទេ

K

ជីវភាពអរិយបុគ្គលមិនមែនជាភាពអស្ចារ្យអ្វីនោះទេ គឺលោកធ្វើឲ្យអ្វីៗទាំងអស់ត្រឡប់មកជាភាពធម្មតាវិញ ផ្ទុយពីបុថុជ្ជនដែលខំធ្វើពីធម្មតាទៅជាអស្ចារ្យគ្មានការពិត ។ ភាពល្បីគឺនៅត្រង់មិនចង់ល្បីនឹងឯង ដែលមនុស្សធម្មតាតែងក្លាយខ្លួនជាមនុស្សឈ្លក់វង្វេងនឹងភាពល្បីអស្ចារ្យ ។ កិច្ចខិតខំប្រឹងប្រែងរបស់អរិយបុគ្គលគឺជាការគិតវិភាគជាក់លាក់មិនមែនជាការស្រមើស្រមៃវង្វេងភាន់ភាំងជាមួយនឹងការទាមទារនោះទេ លោកយល់ជាក់ច្បាស់ដោយឥតលាក់ពុត គ្មានភាពក្រអឺតក្រទមអោបក្រសោប យកភាពផ្ទុយគ្នាពីមនុស្សធម្មតាទាំងអស់នោះទេ អរិយបុគ្គលគឺជាមនុស្សដែលសាមញ្ញបំផុត នេះគឺជាលក្ខណះកត់សំគាល់មួយរបស់ពួកលោក ដែលផ្ទុយពីបុថុជ្ជនមានការវាយឬក មានការទាមទារ និងការលាក់ពុត ។

Comments