អត្រាអតិផរណារបស់ប្រទេសកម្ពុជា

K
តួលេខនៃអត្រាអតិផរណារបស់ប្រទេសកម្ពុជា(ទំនិញឡើងថ្លៃ លុយចុះថោក) គឺ 7.85% គិតត្រឹមខែមិថុនា ឆ្នាំ 2022 គឺខ្ពស់បំផុតប្រៀបធៀបនឹង5ឆ្នាំចុងក្រោយ រីឯ លុយខ្មែររៀលចុះថោកត្រឹមតែ 0.07% ភាគរយប៉ុណ្ណោះបើធៀបជាមួយលុយដុល្លារគឺ 1$ = 4091 រៀល។ តួលេខនៃការធ្លាក់ថ្លៃនៃលុយរៀលធៀបជាមួយលុយដុល្លារគឺទាបបំផុតបើធៀបជាមួយប្រទេសជិតខាង ដូចជាថៃ និង ឡាវ ។ ការកើនឡើងនៃតួលេខ CPI (Consumer Price Index - អត្រាការកើនឡើងនៃតម្លៃរបស់អ្នកប្រើប្រាស់) គឺជះឥទិ្ធពលពីថ្លៃប្រេង និង អាហារ។ ការនាំចេញរបស់កម្ពុជាកើនឡើង10.4% ក្នុងខែមិថុនា ឆ្នាំ2022 ធៀបជាមួយខែឧសភា រីឯការនាំចូលវិញធ្លាក់នៅសល់ 6.7%។
លោក Stephen ដែលជា Managing Partner របស់ Mekong Strategy Partner បានអោយដឹងថា យើងរងចាំមើលថាក្រសួងមានការប្រកាសតម្លើងនៃតម្លៃពលកម្មឬអត់នៅប៉ុន្មានខែខាងមុខនេះបើការតម្លើងតម្លៃពលកម្មនៅអាចគ្រប់គ្រងបានមានន័យថាអតិផរណាអាចនឹងធ្លាក់មកនៅធម្មតាវិញក្នុងពាក់កណ្តាលឆ្នាំក្រោយ។
ការបញ្ចេញមតិមិនផ្លូវការ: យើងអាចនិយាយបានថាតម្លៃនៃលុយរៀលគឺពឹងទៅលើលុយដុល្លារមួយភាគធំដោយសារប្រទេសកម្ពុជាអាចប្រើលុយដុល្លារបានពេញផ្ទៃប្រទេសដែលធ្វើអោយខ្មែរបានប្រៀបជាងប្រទេសជិតខាងដែលប្រើលុយរបស់ខ្លួន ហើយជាឱកាសខ្មែរអាចនាំចូលឥវ៉ាន់ពីប្រទេសដែលលុយរបស់ប្រទេសគេកំពុងចុះថោកដូចជាថៃជាដើម។
May be an image of 1 person and text that says 'INFLATION'
 
 
 
 
 

Comments