កាលជំនាន់ពុទ្ធកាល មនុស្សនាំគ្នាពិសោធតែលើនាមធម៌ឬឋាមពល គេអភិវឌ្ឍរហូតប្រើកម្លាំងចិត្តបញ្ជាឲ្យចេញទៅធ្វើការនៅក្រៅខ្លួនបាន រហូតឋាមពលចិត្តអាចផ្តាច់ទំនាញផែនដីបាន(គឺក្នុងពេលតែមួយគេធ្វើឲ្យឋាមពលពន្លឺព្រះអាទិត្យបូកនឹងឋាមពលម៉ាញេទិចនៃផែនដីធំជាងឋាមពលទំនាញផែនដីនាំឲ្យរាងកាយបន្សីរគ្នាជាមួយពន្លឺព្រះអាទិត្យឬរាងកាយមានទំងន់ស្មើនឹងគ្រាប់អេឡិចត្រុង គឺតាមរយះការចូលឈានយ៉ាងស្ទាត់ជំនាញហៅថាវសី)ធ្វើដំណើរទៅណាក៏បាន គេមិនបានបំផ្លិចបំផ្លាញបរិដ្ឋានធម្មជាតិឡើយ ។ព្រះពុទ្ធទ្រង់ជ្រាបច្បាស់ពីបញ្ហានេះ ទើបព្រះអង្គមិនដឹកនាំការពិសោធទៅលើរូបធាតុតែមួយមុខ ដែលនាំមកនូវមហន្តរាយដល់ផែនដីតែប៉ុណ្ណោះ ! ។សព្វថ្ងៃមនុស្សនាំគ្នាពិសោធតែលើរូបធាតុ នាំគ្នាប្រដេញតាមរបកគំហើញ
ដែលជៀសមិនផុតពីការជាន់កែងខ្លួនឯង គឺការបំផ្លិចបំផ្លាញភពផែនដីនេះឯង ! ។

