មនុស្សឆ្លាតមិនសូវចេះនិយាយច្រើន

K

មនុស្សឆ្លាតមិនសូវចេះនិយាយច្រើន គេនិយាយតែពាក្យមានប្រយោជន៍ ថែរក្សាភាពស្ងៀមស្ងាត់បានល្អ លាក់ទុកក្តីស្រឡាញ់ក្នុងបេះដូង និយាយអ្វីដែលគ្មានប្រយោជន៍គេមិននិយាយទេ តែមនុស្សល្ងង់តែងទាមទារឲ្យគេបង្ហាញក្តីស្រឡាញ់មករកខ្លួន ទាមទារការថ្នាក់ថ្នម ការលួងលោមបបោសអង្អែល ដែលទីបំផុតអាចក្លាយទៅជារឿងរ៉ាវធំដុំជាមួយគ្នាផងក៏មាន ។ មនុស្សខ្លះសម្តីអាក្រក់តែចិត្តល្អ ហេតុនេះអ្វីដែលសំខាន់គឺការព្យាយាមយល់ចិត្តគ្នានេះឯង ! ចាំណាកូន « ចំណេះដឹងគឺសម្រាប់និយាយ តែបញ្ញាគឺសម្រាប់ស្តាប់ » ធ្វើអ្វីគិតអ្វី ត្រូវប្រកបដោយបញ្ញា ! ។

Comments