ការអប់រំក្នុងពុទ្ធសាសនាគឺជាការប្រើពេលវេលាយ៉ាងត្រឹមត្រូវ(Timing) មិនរំលោភបំពានទៅលើអាយុបញ្ញាដែលមិនទាន់អាចស្តាប់ធម៌យល់(ទាល់តែបច្ច័យគ្រប់ទើបផលកើតឡើង អ្វីៗសុទ្ធតែត្រូវការពេលវេលា) អនុលោមទៅតាមច្បាប់កម្ម ។ ចូរកុំអានសៀវភៅតែមួយក្បាល ចូរកុំស្តាប់មនុស្សតែម្នាក់ ចូរអានសៀវភៅឲ្យច្រើន ស្តាប់មនុស្សឲ្យច្រើន លុះបញ្ញាធំធាត់ហើយចាំធ្វើសំយោគមតិ(Make synthesis) ដើម្បីពង្រីកការយល់ដឹងរបស់ខ្លួនឯង ដោយគ្មានការជាប់ប្រកាន់ទៅតាមគំនិតខ្លួន ពេលនោះគេនឹងឋិតនៅក្នុងទិដ្ឋិមួយដែលមានសន្តិភាពបំផុត ជះពន្លឺទៅគ្រប់ទិសទីឆ្លុះបញ្ចាំងពីបញ្ញាញាណ ។

