យើងតែងតែនិយាយពីសត្វតិរិច្ឆាន តែមនុស្សនេះហើយគឺជាសត្វតិរិច្ឆានមួយប្រភេទគត់នៅលើលោកដែលកាចសាហាវព្រៃផ្សៃជាងគេបំផុត ។ មនុស្សគឺជាសត្វដែលទំលាយក្រោល ចំណែកសត្វឯទៀតសុទ្ធតែស្លូតត្រង់ វាធ្វើអ្វីគឺគោរពទៅតាមលំអានរបស់ក្រុមនិងសភាវៈគតិរបស់វា ឬទៅតាមលំអានធម្មជាតិតែប៉ុណ្ណោះ ចំណែកមនុស្សកែប្រែធម្មជាតិខ្លះ បំផ្លាញធម្មជាតិខ្លះ ចង់ធ្វើជាម្ចាស់លើធម្មជាតិខ្លះ អ្វីដែលនៅសេសសល់កាន់តែតិច គេកាន់តែកាប់ចាប់ហែកហួរដណ្តើមគ្នាគរពូនទុកកាន់តែខ្លាំង ពេលទាល់ច្រកគេលែងចេះប្រើមេត្រីភាពដោះស្រាយបញ្ហាហើយ គឺគេប្រើអំណាចនិងអំពើព្រៃផ្សៃដើម្បីប្រយុទ្ធយកឈ្នះគ្នាតែម្តង ! ។ លោកនេះមិនចប់ដាច់ខាត ទៅជាផេះហើយក៏ដោយ ក៏អន្តរកម្មនៃធាតុ ដី ទឹក ភ្លើង ខ្យល់ អាកាស វិញ្ញាណ តាក់តែងឲ្យកើតមករងទុក្ខដដែលៗតទៅទៀតដែរ គុណព្រះពុទ្ធគឺនៅត្រង់នេះហើយ ព្រះអង្គបើកផ្លូវនិព្វានសង្គ្រោះសត្វដែលនឿយណាយនឹងភាពដដែលៗ សត្វណាចង់ចាកចេញហើយក៏ឆាប់រូតរះចុះ ទាន់ព្រះធម៌នៅមាន ! ។

