ការផ្លាស់ប្តូរផ្នត់គំនិតៈ

K

ការផ្លាស់ប្តូរផ្នត់គំនិតៈ នៅពេលជួបរឿងគួរឲ្យ​ស្អប់ ត្រូវ​រកឲ្យ​ឃើញ​ថា​មាន​នៅ​ក្នុង​ខ្លួនជា​សេចក្តី​ស្រឡាញ់ ​ដែលអ្នកដទៃ​មិន​អាច​មើល​ឃើញបាន។ បើត្រូវស្រក់ទឹកភ្នែក ត្រូវរកឲ្យឃើញថាមានស្នាមញញឹមដែលមិនអាចកាត់ថ្លៃបាននៅក្នុងខ្លួន។ នៅក្នុង​ភាព​ចលាចល ត្រូវ​រកឲ្យ​ឃើញ​ថា នៅ​ក្នុង​ខ្លួន​មាន​ភាព​ស្ងប់​ស្ងាត់​ដែលជាកម្លាំងដ៏មហិមាមួយ​មិន​អាច​មើល​ឃើញបាន។ បើជីវិតជួបភាពរងា ត្រូវ​រកឲ្យ​ឃើញ​ថា​មាន​នៅ​ក្នុង​ខ្លួន​ជា​រដូវ​ក្តៅ ​ដែលអ្នកដទៃអាចទទួលយកពឹងពាក់បាន ហើយធ្វើឲ្យខ្លួនឯងសប្បាយចិត្ត។ ប្រាប់ខ្លួនឯងជានិច្ចថា « មិន​ថា​ពិភពលោកនេះ​រុញច្រានយើង​ខ្លាំង​ប៉ុនណានោះ​ទេ នៅក្នុង​ខ្លួនយើង វា​មាន​អ្វី​ដែល​ខ្លាំង​ជាង​នេះ​ទៅទៀត អ្វី​ដែល​ល្អ​ជាង​នេះ​គឺ​រុញច្រានពិភពលោកឲ្យ​ត្រឡប់ទៅវិញ » ​។ ទាំងនេះគ្មានអ្វីក្រៅពីសតិប្បដ្ឋាន៤ដែលព្រះពុទ្ធបានបង្រៀននោះទេ ! ព្រោះមេរៀនអនុវត្តនេះ នាំឲ្យកើតសតិនិងបញ្ញានេះឯង !

Comments