និទានធម្មៈ

K

ស្ត្រីចំណាស់ម្នាក់បានឡើងលើឡានក្រុង ហើយក៏អង្គុយចុះ។ នៅ​កន្លែង​ឈប់​បន្ទាប់ ស្ត្រី​វ័យ​ក្មេង​​ម្នាក់​បាន​ឡើង​មក​អង្គុយ​ក្បែរ​ស្ត្រី​ចំណាស់ ដោយ​រុញ​គាត់​នឹង​កាបូប​ដើម្បីយកកន្លែងអស់ជាច្រើនដង ​។ ពេល​ឃើញ​ស្ត្រី​ចំណាស់​នៅ​ស្ងៀមមិនតបត នារី​វ័យក្មេង​នោះ​ក៏​សួរ​គាត់​ថា ហេតុ​អ្វី​បានជា​យាយឯង​មិន​ត្អូញត្អែរ ពេលខ្ញុំរុញ​អ្នក​នឹង​កាបូប ? ។
ស្ត្រីចំណាស់ឆ្លើយទាំងញញឹមថា៖ «មិនបាច់និយាយពាក្យឈ្លើយដាក់គ្នា ឬពិភាក្សារឿងមិនសំខាន់នោះទេ ព្រោះដំណើររបស់ខ្ញុំនៅក្បែរអ្នកគឺខ្លីណាស់ ព្រោះខ្ញុំនឹងចុះនៅចំណតបន្ទាប់ " ។ ចម្លើយនេះសមនឹងសរសេរជាអក្សរមាសថា “មិនចាំបាច់ពិភាក្សារឿងដែលសំខាន់ ឬមិនសំខាន់ពេកទេ ព្រោះដំណើររបស់យើងជាមួយគ្នាខ្លីពេកណាស់ ។ យើងម្នាក់ៗត្រូវតែយល់ថា ពេលវេលារបស់យើងនៅក្នុងពិភពលោកនេះគឺខ្លីណាស់ ភាពងងឹតជាមួយនឹងការតស៊ូ ការឈ្លោះប្រកែកគ្នាឥតប្រយោជន៍ ការច្រណែន ការមិនចេះអត់ទោសឱ្យអ្នកដទៃ ការមិនសប្បាយចិត្ត និងអាកប្បកិរិយាមិនសមរម្យ ការទើសចិត្តទាំងនេះវាគឺជាការខ្ជះខ្ជាយពេលវេលារបស់ជីវិត និង បង់ខាតថាមពលចិត្តដ៏គួរឱ្យអស់សំណើចទៅវិញទេ ។
តើមានអ្នកណាខូចចិត្តព្រោះតែចង់ឲ្យគេធ្វើតាមចិត្តខ្លួនទេ ? រៀនរក្សាភាពស្ងប់ស្ងាត់វិញទៅប្រសើរជាង ព្រោះការធ្វើដំណើរនេះគឺខ្លីពេកណាស់ ! ។
តើមាននរណាម្នាក់ក្បត់អ្នក បំភិតបំភ័យ បន្លំ ឬបន្ទាបបន្ថោកអ្នកទេ? រៀនសម្រាកយកសុខភាពវិញទៅប្រសើរជាង ការធ្វើដំណើរនេះគឺខ្លីពេកណាស់ ! ។
មាននរណាម្នាក់ប្រមាថអ្នកដោយគ្មានហេតុផលទេ ? ចូររក្សាភាពស្ងប់ស្ងាត់មិនអើពើវិញប្រសើរជាង ការធ្វើដំណើរនេះគឺខ្លីពេកណាស់ ! ។
តើអ្នកជិតខាងអ្នកបានបញ្ចេញយោបល់ពីការជជែកគ្នាដែលអ្នកមិនចូលចិត្តទេ ? រក្សាភាពស្ងប់ស្ងាត់ដោយញញឹមម្នាក់ឯងទៅ អត់ទោសឲ្យគាត់ទៅ ព្រោះការធ្វើដំណើរជីវិតគឺខ្លីពេកណាស់ ! ។
ទោះមានបញ្ហាអ្វីក៏ដោយ អ្នកណាម្នាក់បាននាំយើងមកដើរលើផ្លូវជីវិត សូមចាំថាការធ្វើដំណើររបស់ពួកយើងជាមួយគ្នាគឺខ្លីពេកណាស់ ! ។ គ្មាននរណាម្នាក់ដឹងពីរយៈពេលនៃការធ្វើដំណើរនោះទេ។ គ្មាននរណាម្នាក់ដឹងថាពេលណាវានឹងមកដល់ចំណតរបស់វារៀងខ្លួនទេ។ ការ​ធ្វើ​ដំណើរ​របស់​យើង​ជាមួយ​គ្នា​គឺ​ខ្លី​ពេកណាស់ ! ។ យើងសឹងតែមិនមានពេលដឹងគុណដល់មិត្តភក្តិ និងក្រុមគ្រួសាររបស់យើងផង !
សូមឱ្យយើងបានគោរពសប្បុរសទាំងឡាយនិងសុំការអត់ទោសពីពួកគាត់ យើងនឹងពោរពេញទៅដោយការដឹងគុណនិងភាពរីករាយ បន្ទាប់ពីការធ្វើដំណើររបស់យើងទាំងអស់គ្នាលើផ្លូវជីវិតដ៏សែនខ្លីមួយនេះកុំឲ្យមានការស្តាយក្រោយអ្វីទាំងអស់ ! ។

Comments