និទានធម្មៈ

K

និទានធម្មៈ
មានគ្រូទាយម្នាក់បានទាយថា បុរសនេះនឹងស្លាប់នៅថ្ងៃស្អែក គាត់ភ័យណាស់មុខស្ងួតចែសលែងនិយាយស្តី ដើរទៅផ្ទះវិញធីងធោងដូចដើមត្នោតកំបុតក នៅតាមផ្លូវគាត់បានជួបស្រមោចលង់ទឹក គាត់ព្យាយាមជួយស្រង់វាទាំងទឹកភ្នែក ហើយគិតថា អញក៏ស្លាប់ដែរ តែអញត្រូវតែជួយអ្នកដទៃទាន់នៅមានជីវិត ។ ពេលទៅដល់ផ្ទះគាត់ដើរជួយគេជួយឯង រហូតដល់ថ្ងៃលិចនៅតែមិនទាន់ឃើញស្លាប់ យប់មកដល់ ទីបំផុតគាត់ក៏ដេកដោយញញឹមហើយគិតថា ស្លាប់ក៏ស្លាប់ចុះព្រោះអញបានជួយគេគ្រប់គ្នាហើយ មិនមានអ្វីត្រូវខ្វល់ទៀតទេ គាត់ដេកលក់ស្រមុកខុល ។ ស្អែកឡើងនៅតែមិនឃើញស្លាប់ទៀត ទើបដើរទៅស្តីឲ្យគ្រូទាយ អាគំរក់ ! នៅមិននៅមកថាអញត្រូវស្លាប់ស្អែក នេះខ្មោចអញណែក ! ។ គ្រូញញឹមបន្តិចក៏សួរថា ម្សិលមិញឯងបានធ្វើអ្វីខ្លះ ? គាត់បានរៀបរាប់សព្វយ៉ាងឲ្យគ្រូស្តាប់ ទើបគ្រូពោលថា មកពីឯងបានដើរធ្វើបុណ្យទើបបុណ្យជួយឲ្យឯងមិនស្លាប់ បើឯងដេកតែភ័យបើមិនស្លាប់មែនអញហ៊ានភ្នាល់ ! ។ នេះគឺជាច្បាប់នៃការប្តូរវិមាត្ររលកសញ្ញា ក្តីស្រឡាញ់ ការអាណិតអាសូរ ការជួយ ការឲ្យ អាចជួយផ្លាស់ប្តូរវាសនាជីវិតបាន ។
# - គេស្អប់ខ្ញុំវាជារឿងរបស់គេ ខ្ញុំមិនខឹងគេវាជាសេចក្តីសុខរបស់ខ្ញុំ !។

Comments