វិបស្សនាពិតគឺមើលខន្ធ៥ជាបរមត្ថឲ្យបានឃើញច្បាស់តាមរយៈសមាធិគឺមើលរូបបរមត្ថបានដល់រូប២៨ វេទនា សញ្ញា សង្ខារ ជាចេតសិក៥២ វិញ្ញាណបានដល់ចិត្ត៨៩ប្រភេទ នេះហើយជាវិបស្សនាពិតៗ មិនមែនវិបស្សនាសូត្រទន្ទេញចាំមាត់ហើយជជែកវែកញែកបែកពពុះមាត់ទេ ។ វិបស្សនាពិតទើបអាចញ៉ាំងមគ្គផលនិព្វានឲ្យកើតឡើងបាន ។

