លី អ៉ី​វ៉ា​ធី​ណា ​បាន​បង្ហោះ​សារ​ដ៏​ក្រៀមក្រំ​

K

កាលពី​ល្ងាច​ថ្ងៃទី ​១៧ ​ខែមេសា ​ឆ្នាំ​ ២០២២ តារា​ស្រី​កញ្ញា លី អ៉ី​វ៉ា​ធី​ណា គឺ​បាន​បង្ហោះ​សារ​ដ៏​ក្រៀមក្រំ​ និង​សោកសៅ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កដោយ​លើកឡើងថា ​បុគ្គល​ម្នាក់នេះ​ទទួល​មរណ​ភាព​ហើយ​។​ កញ្ញា លី អ៉ីវ៉ាធីណា បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹករៀបរាប់ទាំងទឹកភ្នែកថា ចេមិនចង់ជឿសោះថា ប្អូនចេត្រូវស្លាប់យប់មិញ ចេ​គេង​មិន​លក់​ទេ​ធ្មេចភ្នែក​ឃើញតែ​មុខ​អូន​យើង​ទើប​ជួបគ្នា​ថ្មី​ៗសោះ ​ឥឡូវ​អូន​ទៅ​ចោល​ចេ​ចឹ​ង​។​​ គេ​ឃើញ​តារាចម្រៀង លី អ៉ីវ៉ាធីណា បានបង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​ម្នាក់​នេះ នឹង​ថែមទាំង​អះអាងថា ​បុគ្គល​រូបនោះ​ គឺជាអង្គរក្សបេះដូងទៀតផង​។​ ប៉ុន្តែ​រឿង​ដ៏​គួរ​ឲ្យ​សោកស្តាយ​នោះ​ ស្រាប់តែកាលពីម្សិលមិញ​​នាង​បានប្រកាស​ដំណឹង​ដ៏​រន្ធត់​ថា​ មនុស្សម្នាក់​នេះ​បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ​។​

​

Comments