បើមានអារម្មណ៍ឯកោរសេះរសោះនៅក្នុងខ្លួនៈ
១- ត្រូវទទួលស្គាល់ការពិត ហើយគិតឲ្យកើតភាពរីករាយដើម្បីទទួលយកការពិតនោះ( អ្នកមានគ្នា ពេលព្រាត់គ្នាទៅគឺអាល័យគ្នាណាស់ យើងគឺមានភាពងាយស្រួលជាង មិនអាល័យអ្នកណាទាំងអស់ រៀបស្លាប់អត់ធន់តែបន្តិចចប់) ។
២- អ្នកមានគ្នា មានបញ្ហាច្រើនជាងយើង យើងមានសេរីភាពច្រើនជាងគេ ។
៣- ធ្វើល្អជាមួយអ្នកដទៃឲ្យបានច្រើន ពេលមានការលំបាកគង់មានគេជួយវិញទេ បើមិនជួយទេក៏ហីទៅ ។
៤- ចាប់យកឪកាសល្អ បង្កើតទំនាក់ទំនងល្អជាមួយអ្នកដទៃថ្មីៗឲ្យបានច្រើន ។
៥- ធ្វើការងារក្នុងសង្គម បង្កើតភាពរវល់នៅក្នុងផ្ទះ កាត់បន្ថយការទើសចិត្ត ។
៦- យកសត្វធ្វើជាមិត្ត តែមិនត្រូវជាប់ជំពាក់ចិត្តជាមួយវាពេកទេ ។
៧- កុំមើលហេតុការណ៍អវិជ្ជមានច្រើនពេក ព្យាយាមស្តាប់ធម៌ ចូលរួមធ្វើអំពើល្អក្នុងសង្គមឲ្យបានច្រើន ។

