លោក ឧកញ៉ា​ គិតម៉េងបានបង្ហោះសារយ៉ាងផ្អែមល្ហែមទៅកាន់លោកជំទាវ

K
កាលពីព្រឹកម្សិលមិញលោក ឧកញ៉ា​ គិតម៉េងបានបង្ហោះសារយ៉ាងផ្អែមល្ហែមទៅកាន់លោកជំទាវ ស្រីតូច ចំណាន​តាមបង្តាញសង្គមហ្វេកបុក​ក្នុងអត្ថន័យ​  ៉តើអ្នកជឿលើវេទមន្តទេ? តើអ្នកគិតថាក្តីស្រទ្បាញ់របស់មនុស្សម្នាក់អាចប្រែក្លាយពិភពលោករបស់អ្នកទៅជាពិភពវេទមន្តបានទេ? ខ្ញុំពិតជាជឿលើរឿងនេះ ព្រោះក្តីស្រទ្បាញ់ពិតដែលខ្ញុំទទួលបានពី អូនចំណាន គឺជាអានុភាពដ៏មហាសាល ដែលអូនចំណានស្រទ្បាញ់ខ្ញុំដោយគ្មានលក្ខខណ្ឌ ហើយនោះហើយជាអ្វីដែលខ្ញុំហៅថា "វេទមន្តនៃក្តីស្រទ្បាញ់ពិត"។
ពួកយើងបានឆ្លងកាត់ក្តីស្រទ្បាញ់ដែលគូស្នេហ៍ភាគច្រើនបានឆ្លងកាត់ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍។ ក្តីស្រទ្បាញ់របស់យើងគឺជាស្នេហាដែលយើងផ្តល់ការទុកចិត្តឱ្យគ្នាទៅវិញទៅមក ផ្តល់ភាពជឿជាក់ដោយស្តាប់សំទ្បេងបេះដូង ជាស្នេហាដែលមិនអាចវាស់វែងបាន ជាស្នេហាដែលបន្តតស៊ូនៅជាមួយគ្នា មិនថាមានឧបសគ្គផ្សេងៗ ដោយមិនបោះបង់គ្នាក្នុងគ្រាលំបាក ហើយអូន ចំណាន តែងតែនៅក្បែរខ្ញុំ ជាដៃគូដ៏ល្អឥតខ្ចោះ ដែលខ្ញុំអាចចែករំលែកគ្រប់យ៉ាងជាមួយ។
អូន ចំណាន បានធ្វើឱ្យខ្ញុំក្លាយជាបុរសដែលមានសុភមង្គល និងសំណាងបំផុតនៅលើផែនដីនេះ ហើយខ្ញុំពិតជាច្បាស់ណាស់ថា ជារៀងរាល់ថ្ងៃ គាត់នឹងរួមដំណើរជីវិតនេះជាមួយខ្ញុំ ដោយដឹងច្បាស់ថាគាត់គឺជាមនុស្សសំខាន់បំផុតសម្រាប់ខ្ញុំ ហើយគាត់នឹងទទួលបានក្តីស្រឡាញ់ដ៏ជ្រាលជ្រៅជារៀងរហូត។
រីករាយខួបអាពាហ៍ពិពាហ៍ ៧ឆ្នាំ របស់យើង អូនចំណាន។

Comments