មរណះភាពរបស់ផែនដី

K
រឿងនេះមិនមែនជារឿងថ្មីអ្វីឡើយ ដែលមរណះភាពរបស់ផែនដីបានមកដល់ វាជារឿងដដែលៗទេ ធម្មជាតិណាពូនផ្តុំករកើត ធម្មជាតិនោះបែកធ្លាយទៅវិញជាធម្មតា យំកិញ្ចិ សមុទយធម្មា សព្វន្តំនិរោធធម្មន្តិ ! អ្វីដែលត្រូវធ្វើគឺសីលសមាធិ បញ្ញាដើម្បីលះការជាប់ប្រកាន់អារម្មណ៍ក្នុងលោកព្រោះលោកះប្រែថាដែលវិនាសទៅជាធម្មតា ! មុនក្រោយយូរឆាប់ជៀសមិនផុតឡើយ តើត្រូវនៅរីករាយនឹងអ្វី កើតទុក្ខនឹងអ្វី បើអ្វីៗសុទ្ធតែកើតរលត់នោះ ! ។
វិនាសកម្មរបស់ភពផែនដីគឺជាដំណើរធម្មជាតិសុទ្ធសាធ មិនមែនជាកំហុសអ្នកណាឡើយ ! វាជាជ័យភ័ណ្ឌរបស់អវិជ្ជានិងតណ្ហា ដរាបណាមនុស្សមិននាំគ្នាមកប្រយុទ្ធជាមួយវាទេ គេមុខជាបំផ្លាញគ្នាទៅវិញទៅមករហូតក្លាយជាផេះទាំងអស់ជាធម្មតា ។ ការផុតរលត់ទៅនៃវប្បធម៌ដ៏រុងរឿងរបស់មនុស្សគឺមកពីការយល់ខុសរវាងឆាកប្រយុទ្ធពិតប្រាកដនឹងឆាកប្រយុទ្ធក្លែងក្លាយរបស់ពួកគេនេះឯង។ ព្រះពុទ្ធឃោសារ្យបានប៉ាន់ប្រមាណថា ចុងក្រោយមនុស្សនឹងមានការភ្ញាក់រលឹកឡើងវិញក្រោយពីមានការសម្លាប់គ្នាអស់៧យប់៧ថ្ងៃ ។

Comments

sonthouch
អត្ថបទល្អ👍