ជីវិតគឺមានតែការតាំងចិត្ត

K

បើអ្នកបានជួបការព្រាត់ប្រាស់មួយដ៏សែនឈឺចាប់ អ្នកត្រូវគិតថា ជីវិតគឺមានតែការតាំងចិត្តនិងការកាត់ចិត្តតែប៉ុណ្ណោះ ។ក្នុងលោកនេះគ្មានការជួបជុំណាដែលមិនព្រាត់ប្រាស់គ្នាទៅវិញនោះទេ មនុស្សបើមិនព្រាត់រស់ក៏ព្រាត់ស្លាប់ដែរ បើទោះជាបានជួបគ្នានៅជាតិខាងមុខទៀតក៏នៅតែព្រាត់គ្នាដដែលទេ។មិនចាំបាច់លើកហេតុផលដែលនាំឲ្យមានការឈឺចាប់កាន់តែខ្លាំងនោះទេ ត្រូវតែតាំងចិត្តកាត់ភឹងៗឲ្យដាច់តែម្តងទៅ អ្នកព្រាត់ស្លាប់គឺបានសុខហើយ គេបានសំរាកមុនយើង គឺយើងទេដែលត្រូវនៅរងទុក្ខបន្តទៅទៀត ។ការជួបជុំជារៀងរហូតនៅក្នុងលោកនេះមិនមានឡើយ ព្រោះយើងក៏ជាអ្នកស្លាប់ដែរ ជួនគេទៅមុនយើង ជួនយើងទៅមុនគេ ត្រូវគិតឲ្យបានច្បាស់ពីបញ្ហានេះ ដើម្បីកុំឲ្យចិត្តវាទាមទារធ្វើបាបយើងខ្លាំងពេក ! ។តែមនុស្សខ្លះមានការអាល័យខ្លាំងពេករហូតរកអ្វីគិតមិនឃើញ ដែលចាំបាច់ត្រូវប្រើថ្នាំរំងាប់អារម្មណ៍ជំនួយ ! ។

Comments