អនន្តរិយកម្មទាំង ៥៖
១. សម្លាប់ មាតា
២. សម្លាប់ បិតា
៣. សម្លាប់ ព្រះអរហន្ត
៤. ធ្វើលោហិតុប្បាទ
៥. សង្ឃភេទ
សូមឲ្យគរុកម្មទាំង៥នេះកុំបីកើតមានដល់អ្នកទាំងឡាយ
អនន្តរិយកម្ម៥មានអំណាចរារាំងវិបាកកុសលកម្មទាំងអស់សូម្បីមគ្គផលក៏មិនឲ្យកើតឡើងបាន ហើយញ៉ាំងវិបាករបស់ខ្លួនឲ្យកើតឡើងដោយខ្លួនឯង ។ សូមបុណ្យកុសលទាំងអស់ដែលខ្ញុំបានធ្វើតាមជួយបីបាច់រក្សារារាំងកុំឲ្យមានចិត្តអាក្រក់នេះកើតឡើងឲ្យសោះ សូមកុំឲ្យជួបកម្មដ៏អាក្រក់នេះរហូតបានបញ្ចប់សង្សារវដ្តរបស់ខ្លួន។

