ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល

K
ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ដែល​ត្រូវបាន​គេ​ប្រារព្ធ​ធ្វើឡើង ជា​រៀងរាល់ឆ្នាំ នៅក្នុង​ថ្ងៃ​៤​រោច ខែ​ពិសាខ ឯ​វាល​ព្រះ​ស្រែ ឬ​វាលមេរុ ស្ថិតនៅ​ពី​ខាងជើង នៃ​ព្រះបរមរាជវាំង​សព្វថ្ងៃ នៅ​រាជធានី​ភ្នំពេញ និង​ឆ្នាំ​ខ្លះ​ធ្វើ​នៅតាម​ខេត្ត​នោះ គឺ​មាន​ប្រវត្តិ​ដ៏​យូរលង់​ណាស់​មកហើយ ។​
​បើ​តាម​រឿង​រាម​កេរ្តិ៍ ក្នុង​ព្រហ្មញ្ញាសាសនា ស្ទើរតែ​ដើម​នៃ​រឿង ត្រង់​វគ្គ​មួយ ដែល​បាន​និយាយ​ពី​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ត្រង់​ព្រះបាទ​ជនក​ទៅ​ច្រត់ព្រះនង្គ័ល រួច​ក៏​បាន​ប្រទះ​ឃើញ​នាង​សី​តា ដែល​គេ​ផ្ញើ​នឹង​ព្រះធរណី​ក្នុង​ដី ។ ចំណែក ក្នុង​ព្រះពុទ្ធសាសនា​ឯនេះ​វិញ ក៏​បាន​និយាយ​ខ្លះៗ​ពី​ព្រះរាជ​ពិធី​នេះ​ផង​ដែរ គឺ​ត្រង់​ពេល​ដែល​ព្រះ​ពុទ្ធអង្គ​ទ្រង់​ប្រសូត​មក ដោយ​មាន​ការអញ្ជើញ​ព្រះអង្គ​ឱ្យ​ចូលរួម​ក្នុង​ពិធី​ច្រត់នង្គ័ល​មួយ ហើយ​ពេលនោះ ព្រះអង្គ​ក៏​បាន​ពិចារណា​រឿង​គោ ដែល​បាន​នឿយហត់​ក្នុងការ​ធ្វើ​របរ​កសិកម្ម ជាពិសេស​គឺ​ភ្ជួរស្រែ ។
​យ៉ាងណាម៉ិញ សព្វថ្ងៃ យើង​ក៏​មាន​ជា​ព្រះ​បដិមា​កាន់​នង្គ័ល​មួយ​អង្គ​ផង​ដែរ ដែល​បាន​បន្សល់ទុក​តាំងពី​មុន​សម័យអង្គរ​មកម្ល៉េះ ឈ្មោះថា ព្រះ​ពល​ទេព ។​
 

Comments