វិធីថែរក្សាវ័យ

K
វិធីថែរក្សាវ័យ ឲ្យនៅក្មេងបានយូរតាមពុទ្ធដីកា ៖
១- ត្រូវមានសតិតភ្ជាប់ជានិច្ចៈ ធ្វើអ្វីមួយត្រូវមានស្មារតីដឹងខ្លួនជានិច្ច ធ្វើយឺតតែមានស្មារតីមិនងាយខុស ប្រសើរជាងការធ្វើលឿនតែងាយខុស កុំប្រញាប់ប្រញ៉ាល់ដោយគ្មានស្មារតី ។
២- កុំបរិភោគច្រើនហួសប្រមាណៈ កុំបណ្តែតបណ្តោយខ្លួនជាមួយរសអាហារ ពេលមានអារម្មណ៍ឃ្លាន គ្រាន់តែបរិភោគតិចតួចដើម្បីស្តារភាពអត់ឃ្លានរបស់អ្នក
៣- ត្រូវចេះគ្រប់គ្រងកំហឹងប្រកបដោយហេតុផល ចេះបន្សាត់កំហឹងចេញដោយបញ្ញាកុំទុកឲ្យនៅងំក្នុងចិត្ត។
៤- រក្សាសន្តិភាពចិត្ត(ចិត្តស្ងប់)និងមានការសម្រាកឲ្យបានត្រឹមត្រូវ កុំប្រើសរីរាង្គណាមួយរហូតដល់ក្លាយជាការបំផ្លាញ ។
៥- ត្រូវចេះត្រួតពិនិត្យនិងគ្រប់គ្រងសុភមង្គលឲ្យបានល្អ បើអ្នកធ្វើឲ្យបាត់បង់សុភមង្គល អ្នកនឹងប្រថុយក្នុងការបំផ្លាញឋាមពលជីវិតខ្លួនឯងហើយ ។
៦- ប្រុងប្រយ័ត្នក្នុងការគិត ការនិយាយ និងការធ្វើឲ្យបានល្អប្រសើរជាងមុន(ប្រយុទ្ធជាមួយការផ្លាស់ប្តូរ)។

Comments