តើយើងអាចមានវិធីណាដែលអាចដឹងថា មនុស្សម្នាក់ត្រូវអមនុស្សធ្វើបាប ? ។
យើងត្រូវសាកសួរ ពិនិត្យហេតុផល តើសមហេតុសមផលទេ ? ដូចជាបាននិយាយលេងខុសមាត់នៅកន្លែងគេ បានបន្ទោរបង់មូត្រលាមកមិនបានសុំទីកន្លែង ហូបអាហារមិនដាក់ឲ្យគេ ឬ មានបំពានទីកន្លែងគេជាដើម(កាប់ដើមឈើ ធ្វើផ្ទះលើគេ) ។ ក្រោយពីសាកសួរ មកពីណា ត្រូវការអី ជាដើម បើគេទារសំណែនសមរម្យដូចជាស្រាសមួយដប មាន់ស្ងោរមួយ ចេកមួយស្និទ្ធ។ល។ បើទារលើសពីនេះក៏ចរចារគ្នាទៅ បើចរចារត្រូវហើយ សន្យាថាឲ្យគេឲ្យច្បាស់ យើងសន្យាថា កាលណាជើងធូបដោតដល់ដី ត្រូវតែចេញភ្លាម ! ។ បើមិនចេញទេ ត្រូវរកអ្នកចេះដឹង ដែលចេះមន្តអាគមបណ្តេញច្បាស់លាស់ បើនៅតែមិនចេញទេ ទៅពេទ្យជាបន្ទាន់ វាជាជំងឺផ្លូវចិត្តទេ ឬ ក៏ទៅពេទ្យតែម្តងហើយធ្វើពិធីតាមក្រោយក៏ល្អ ដើម្បីកុំឲ្យជនរងគ្រោះនៅពិបាកយូរ ។ ពេលខ្លះប្រពៃណី ជំនឿសាសនាក៏ជំរុញឲ្យងាយកើតជំងឺផ្លូវចិត្តដែរ ព្រោះបង្កឲ្យមានភាពរវើរវាយ មមាល កាន់តែខ្លាំង ។

