កាលពីថ្ងៃ៤មេសា ផ្ទះកាហ្វេវប្បធម៌សៀមរាប បានធ្វើការថ្កោលទោសចំពោះបុគ្គល សាន្តប៊ុនធឿន អ្នកសារព័ត៌មានគ្មានវិជ្ជាជីវ: ក្នុងរូបភាពប្រេីក្បាលមេក្រូ អង្គភាពសារព័ត៌មាន ទាំងអាការ:ស្រវឹងស្រា អួតក្អេងក្អាង បានមកបង្ករឿងដោយចេតនា គម្រាមកំហែងដល់អាយុជីវិតម្ចាស់ហាង ដោយបានប្រើពាក្យពេចន៍ #យកកាំភ្លេីងមកអោយអញ #ចេញមកអញកាត់ក្បាល... គ្មានកោតក្រែងច្បាប់ គ្មានក្រមសីលធម៌ ប្រមាថជាន់ឈ្លីដល់សកម្មភាពកំពុងផ្សព្វផ្សាយវប្បធម៌របស់យើងខ្ញុំ ដែលជាអាជីវកម្មស្របច្បាប់ កាលពីវេលាព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ នៅខេត្តសៀមរាបនៅខាងមុខហាងកាហ្វេវប្បធម៌ផ្ទាល់តែម្ដង ធ្វើអោយប៉ះពាល់ដល់របរអាជីវកម្មប្រចាំថ្ងៃសម្រាប់ចិញ្ចឹមកូនក្មួយអ្នកវប្បធម៌យេីង និងប៉ះពាល់ទៅដល់បេសកកម្មដើម្បីផ្សព្វផ្សាយវប្បធម៌រួមនៃជាតិខ្មែរ។
ដូច្នេះយើងខ្ញុំសូមគោរពជម្រាបដល់ សម្ដេច ទ្រង់ ឯកឧត្ដម លោកជំទាវ ពុកម៉ែបងប្អូនមហាជនថា យើងខ្ញុំដែលជាសាមីម្ចាស់អាជីវកម្ម និងក្រុមគ្រួសារកោសិកាអ្នកវប្បធម៌គ្រប់រូប មិនអាចទទួលយកបាននូវទង្វេីដ៏សាហាវ ព្រៃផ្សៃយង់គ្នងរបស់បុគ្គលនេះបានឡេីយ។

