មនុស្សទាំងអស់សុទ្ធតែមានទំនាក់ទំនងគ្នាទៅវិញទៅមក ទំនាក់ទំនងជាមួយបរិដ្ឋានផែនដី ជាមួយឋាមពលចក្រវាឡ ព្រោះអ្វីៗសុទ្ធតែសាងឡើងពីអាតូម មនុស្សអាចជួបគ្នាមិនមែនដោយភាពចៃដន្យនោះទេ គឺដោយទំហំវិមាត្រចិត្តប៉ុនគ្នា ស្រូបទាញរកគ្នា ព្រះពុទ្ធត្រាស់ថា សត្វលោកត្រូវគ្នាដោយធាតុយ៉ាងនេះឯង ។ គំនិតមួយនាំឲ្យបើកវិមាត្រចិត្តមួយ នាំឲ្យបានជួបមនុស្សមួយប្រភេទដែលមានវិមាត្រចិត្តត្រួតសុីគ្នា ហើយអ្វីៗគឺឋិតនៅក្នុងអាថ៌កំបាំងនៃជំរៅចិត្តនេះឯង ។ ផ្លាស់ប្តូរតែការគិតជីវិតក៏ផ្លាស់ប្តូរបាន !

