កំណប់បញ្ញា !

K

កំណប់បញ្ញា !
១- កុំចាត់បញ្ហាថាជាឧបសគ្គ ចាត់វាត្រឹមតែជាការងារ ឬ ជាមេរៀនជីវិតវិញប្រសើរជាង ។ គ្រប់ខណៈនៃការផ្លាស់ប្តូរគំនិតរបស់យើងត្រូវតែមានសន្តិភាពជាមួយលោកខាងក្នុងនិងលោកខាងក្រៅជានិច្ច ។
២- ការរស់នៅលើផែនដី ត្រូវតែយកអ្នកដទៃធ្វើជាកញ្ចក់គ្រប់ពេលវេលា ព្រោះវាជាឧបករណ៍សម្រាប់ការពារខ្លួនសុទ្ធសាធ វាមិនមែនសម្រាប់បំផុសកំហឹងនោះទេ បើយើងគ្រប់គ្រងការទាំងនោះបាន វាកំរនឹងមានជំលោះកើតឡើងណាស់ វាជាភាពប្រាកដនិយមមួយដើម្បីប្រឈមមុខជាមួយនឹងខ្លួនឯង គឺសម្លឹងមើលមកខ្លួនឯងឲ្យដូចជាខ្លួនឯងសម្លឹងមើលទៅអ្នកដទៃដូច្នោះដែរ ។
៣- ទឹកមួយតំណក់ម្តងអាចបំពេញថូបាន អំពើល្អម្តងបន្តិចក្លាយជាមនុស្សល្អដោយមិនដឹងខ្លួនបាន ។ កុំអនុញ្ញាត្តិឲ្យការស្អប់ខ្ពើមនាំមុខកំហឹងរបស់អ្នក ព្រោះអ្នកដែលត្រូវប៉ះពាល់មុនគេគឺខ្លួនឯងច្រើនជាងអ្នកដទៃ ។

Comments