សូមចាត់ទុកអ្វីៗត្រឹមតែជាការងារនិងជាភារៈកិច្ចរបស់ជីវិត

K

សូមចាត់ទុកអ្វីៗត្រឹមតែជាការងារនិងជាភារៈកិច្ចរបស់ជីវិត ៖
ត្រូវមានស្មារតីរលឹករឿយៗ ពីកិច្ចការប្រចាំថ្ងៃ កុំគិតថាវាជាការលំបាកឲ្យសោះ ! គិតថាវាគឺជាការងាររបស់ជីវិតតែប៉ុណ្ណោះទៅបានហើយ ការដែលជាប់ប្រកាន់ហួសហេតុ ការដែលចង់បានអ្វីៗតាមចិត្តហួសហេតុ ដល់តែមិនបានដូចចិត្តទើបត្រូវខកបំណង « យើងមិនមែនចេះតែចង់បានអ្វីបានដូចចិត្តនោះទេ » ការដែលចិត្តចេះព្រមជាមួយការមិនបានទើបចិត្តមានក្តីសុខ ។ ខ្លះដួលរលំតែមុខរបរមិនអស់ចិត្ត ដួលរលំទាំងខ្លួនឯងទៀត ធ្លាក់ខ្លួនឈឺរីងរៃអស់ប្រាក់កាន់តែច្រើន រួចហើយក៏បាត់បង់ជីវិតចោលមនុស្សដែលខ្លួនស្រឡាញ់ ឬ មនុស្សដែលត្រូវពឹងពាក់មកលើខ្លួនជាដើម ។ នេះគឺមកពីយើងមិនបានចាត់ទុកថា វាត្រឹមតែជាការងារ យើងបែរជាគិតថាវាគឺសំខាន់ជាងជីវិតខ្លួនឯងទៅទៀត។សេរីភាពចុងក្រោយរបស់មនុស្សគឺការគិតនេះឯង គិតយ៉ាងណាឲ្យរក្សាជីវិតគង់ បើទោះជាត្រូវបាត់បង់សេរីភាពតាមផ្លូវកាយ ក៏មិនអាចមានអ្នកណាអាចមកធ្វើឲ្យយើងបាត់បង់សេរីភាពតាមផ្លូវចិត្តបានដែរ !
អ្វីៗ ក្នុងលោកគឺត្រឹមតែជាការងារ ! ត្រូវដាស់តឿនក្រើនរំលឹកខ្លួនឯងឲ្យបានរឿយៗយ៉ាងនេះឯង ! ។

Comments