ផលិតផលវិទ្យាសាស្ត្រគឺពុះកញ្ជ្រោលដូចជាសេះដាច់បង្ហៀរ

K

ផលិតផលវិទ្យាសាស្ត្រគឺពុះកញ្ជ្រោលដូចជាសេះដាច់បង្ហៀរ ព្រោះវាផលិតចេញពីតណ្ហា មិនមែនចេញពីក្តីមេត្តាដូចមនុស្សសម័យមុននោះទេ ។ ការផលិតគ្រឿងប្រើប្រាស់ គេមិនបានពិនិត្យមើលគុណវិបត្តិវាឲ្យបានច្បាស់លាស់នោះទេ រង់ចាំទាល់តែមានមនុស្សស្លាប់រង្គៈរង្គាលដោយសារវាបានគេផ្អាកផលិត ។ អ្វីៗគ្រាន់តែជាគ្រឿងស្នងកិលេសតណ្ហា បំផ្លាញតែពិភពលោកមិននាំមនុស្សទៅរកក្តីសុខពិតប្រាកដឡើយ ។ សុខទុក្ខវាជារឿងបណ្តោះអាសន្ន តែរឿងជីវិតកើតឡើងមិនឈប់នឹងរឿងស្លាប់ទៅវិញយ៉ាងឆាប់ទើបជារឿងដែលគប្បីត្រូវគិតត្រិះរិះពិចារណា ។

Comments