ពេលមានបញ្ហាចាក់ស្រេះ

K

ពេលមានបញ្ហាចាក់ស្រេះ(បញ្ហាធំៗកើតឡើងព្រមពេលគ្នា)បានកើតឡើង ត្រូវពង្រឹងស្មារតីលើកចិត្តឡើងឲ្យខ្ពស់ផុតពីបញ្ហា កុំទន់ជ្រាយ កុំបង្ហូរទឹកភ្នែក កុំខាំមាត់សង្គ្រឺតធ្មេញ តែត្រូវញញឹមពើងទ្រូងឡើង ដកដង្ហើមវែងៗ យកបញ្ហាទាំងអស់មកពិនិត្យពិច័យឲ្យបានត្រឹមត្រូវតាមហេតុផលរបស់វា ។ ផ្លូវណាដើរទៅរួច ដើរមុនគេ ដើរបានមួយជំហានគិតមួយជំហាន បង្រៀនខ្លួនឯងឲ្យរឹងមាំនិងក្លាហាន មួយណាសំខាន់ មួយណាប្រញាប់ ត្រូវធ្វើដោយរួសរាន់ ។ ឆ្លងកាត់រួចហើយគឺចប់ ! បំភ្លេចវាចោលគ្រប់គ្រាន់នឹងរក្សាសេចក្តីសុខឲ្យខ្លួនឯង ចងចាំវាទុកគឺគ្រប់គ្រាន់ដើម្បីកុំឲ្យវាកើតឡើងជាថ្មីម្តងទៀត ! ព្រោះជីវិត ពេលវេលាដែលត្រូវសើចមានខ្លីណាស់ ឯពេលវេលាដែលត្រូវយំទើបនៅវែងឆ្ងាយតទៅទៀត ។ ឆាកជីវិតគឺពិតជាហត់នឿយជាមួយវាខ្លាំងណាស់ ប៉ុន្តែបើយើងដើរត្អូញត្អែរពីវាតើបានធូរស្រាលទេ ? ហើយបើយើងចង់គេចវេសពីវាក៏មិនកើតដែរ មានតែរីករាយជាមួយវាតែប៉ុណ្ណោះ ! ! !

Comments