បើអ្នកពិតជាស្រឡាញ់ជីវិតត្រូវ ៖

K

បើអ្នកពិតជាស្រឡាញ់ជីវិតត្រូវ ៖
១- កុំកើតទុក្ខជាមួយរឿងអត់ប្រយោជន៍ រឿងគ្មានការពិត រឿងកន្លងហួស រឿងមិនទាន់មកដល់ ។
២- សម្រាកកាយ សម្រាកចិត្តឲ្យបានគ្រប់គ្រាន់ ។
៣- ហាត់ប្រាណក្រោមពន្លឺព្រះអាទិត្យឲ្យបានទៀងទាត់ ទទួលទានទឹកគ្រប់គ្រាន់ ។
៤- កុំបរិភោគអាហារក្រៅពេលទាំងពោះមិនទាន់ឃ្លាន តែត្រូវហូបអាហារឲ្យបានទៀងពេល ។
៥- បើហូបអាហារក្រៅផ្ទះ ត្រូវសួរខ្លួនឯងថា តើត្រូវប្តូរជីវិតឬទេ ? ព្រោះជាតិពុលមានច្រើនយ៉ាងណាស់ វាមានរសជាតិឆ្ងាញ់ពិសាថែមទៀតផង ។ លោកនេះគ្មានអ្វីសំខាន់ជាងសុខភាពខ្លួនឯងទៀតទេ គេដេកកើតទុក្ខ ព្រោះគេមានពេលទំនេរដើម្បីដេកគិត ទើបគេបណ្តោយឲ្យគំនិតមករំខានចិត្តខ្លួនឯង គេមិនបានសួរខ្លួនឯងទេថា តើគិតអញ្ចឹងវាមានក្តីសុខឬអត់ ? ត្រូវរកការងារធ្វើឲ្យសកម្មជានិច្ច កុំនៅទំនេរឲ្យសោះ បើគ្មានការងារធ្វើទេ ត្រូវបញ្ជូនចិត្តតាមមើលចលនារាងកាយឲ្យជាប់ដើម្បីកុំឲ្យវាមានពេលគិតរឿងមិនល្អ ។ បើមានបញ្ហាត្រូវដោះស្រាយ ត្រូវស្វែងរកវិធីដោះស្រាយមិនមែនបង្កើតទុក្ខកង្វល់បន្ថែមទៀតទេ អារម្មណ៍ពីរយ៉ាងនេះខុសគ្នាស្រឡះ ! បើគេមិនឈប់កើតទុក្ខទេ គេនឹងចូលដេកក្នុងមឈូសឆាប់ជាមិនខាន ។

Comments