ពាក្យពេចន៍របស់ឪពុកទៅកាន់កូនប្រុសអំពីអាពាហ៍ពិពាហ៍៖
១. កូនប្រុស, ប្រសិនបើកូននៅតែចំណាយលុយលើមនុស្សស្រី ហើយនាងមិនដែលសួរកូនអំពីរឿងសន្សំ ឬរកសីុអ្វីនោះ, ហើយនាងគិតតែពីរឿងចំណាប់អារម្មណ៍លើនាងក៏អត់ កូនកុំរៀបការនឹងនាងឲ្យសោះ។
២. កូនប្រុស, ស្ត្រីអាចក្លាយជាប្រពន្ធល្អបាន ខ្លះអាចធ្វើជាម្តាយដ៏ល្អសម្រាប់កូនរបស់កូនបាន ប៉ុន្តែប្រសិនបើកូនរកបានស្ត្រីណាម្នាក់ដែលប្រៀបបាននឹងម្តាយ នឹងកូនរបស់កូន ហើយនិងក្រុមគ្រួសាររបស់កូន សូមកូនកុំបោះបង់នាង។
៣. កូនប្រុស, កុំបង្ខាំងប្រពន្ធទៅនឹងចង្ក្រានឲ្យសោះ កុំមានគំនិតបែបនឹង។ សូម្បីតែសព្វថ្ងៃ មនុស្សក៏ធ្វើស្រែរៀងរាល់ព្រឹកដែរ។
៤. កូនប្រុស, ប្រសិនបើកូនគិតថាខ្លួនឯងជាមេគ្រួសារ កូនកុំអាងថាដោយសារតែកូនជាអ្នករកលុយ តែត្រូវសម្អាងថាតើកូនអាចឃើញស្នាមញញឹមលើមុនប្រពន្ធកូនបានឬអត់។
៥. កូនប្រុស, ប្រសិនបើកូនចង់រស់បានយូរអង្វែង កូនត្រូវឲ្យប្រពន្ធកូនជាអ្នកទុកដាក់លុយកាក់។ វានឹងធ្វើឲ្យនាងពិបាកចាយ ព្រោះតែនាងត្រូវគិតលើរឿងចំណាយរបស់គ្រួសារ។ បើកូនកាន់លុយខ្លួនឯង នាងនឹងសុំលុយកូនរហូត ទោះបីជារឿងខ្លះត្រូវបង់រួចហើយក្តី។

