សុខនិងទុក្ខគឺជាគូនិងគ្នា

K

សុខនិងទុក្ខគឺជាគូនិងគ្នា បញ្ហាគឺជាគោលការណ៍ដែលត្រូវដោះស្រាយ មិនមែនជារឿងដែលត្រូវសោកសង្រេងហើយគេចវេសនោះទេ មនុស្សយើងសុទ្ធតែចង់់បានទទួលជោគជ័យពីធម្មជាតិ តែត្រូវដឹងថាក្តីសុខធំធេងដែលកើតមានឡើងប៉ុណ្ណា នោះបញ្ហាក៏កាន់តែច្រើននិងកាន់តែធ្ងន់ធ្ងរប៉ុណ្ណោះដែរ។មានអ្នកសុំទានម្នាក់តែងផ្លុំខ្លុយក្បែររបងលោកអានាថបិណ្ឌិកសេដ្ឋីរាល់យប់ ថ្ងៃមួយលោកសេដ្ឋីមានមេត្តាបានយកមាសប៉ុនដូងទុំទៅឲ្យ តាំពីបានឲ្យមាសគាត់រួចមក ស្រាប់តែបាត់លែងឮសម្លេងខ្លុយឈឹង ថ្ងៃមួយអ្នកសុំទានបានយកដុំមាសនោះមកសងលោកសេដ្ឋីវិញហើយពោលថា តាំងពីបានទទួលដុំមាសនេះមក ជីវិតគាត់គឺលំបាកខ្លាំងណាស់ គ្មានបានដេកបានពួនម៉្ងៃៗប្រឹងគេចពីគេ ខ្លាចគេប្លន់ ណ្ហើយសូមលោកសេដ្ឋីទទួលយកវាវិញទៅ!!!។ក្នុងការរស់នៅត្រូវចេះគិតប្រៀបធៀបឲ្យមានក្តីសុខ កុំគិតប្រៀបធៀបឲ្យកើតទុក្ខអត់អំពើ
ក្នុងចំណោមសត្វអូដ្ឋកវែង ត្រូវចេះប្រៀបធៀបជាមួយសត្វអូដ្ឋដែលមានកខ្លីជាងយើង !។

Comments