ឆ្នាំមុនខ្ញុំបានណែនាំម្តាយខ្ញុំឱ្យសមាធិ

K

ឆ្នាំមុនខ្ញុំបានណែនាំម្តាយខ្ញុំឱ្យសមាធិ នឹងសុខភាពល្អ សាច់ចាំ បានបុណ្យច្រើន..។
គាត់សមាធិបានយូរៗយ៉ាងឆាប់រហ័ស។ ឥឡូវគាត់សមាធិបាន1-2ម៉ោង។ គាត់ថាសមាធិស្រួល ស្ងប់ល្អ ពេលខ្លះដូចគ្មានដង្ហើម។ខ្ញុំគ្រាន់តែប្រាប់របៀបសមាធិ មើលដង្ហើមចេញចូល កុំចង់ឃើញអី បើឃើញអីក៏ឃើញទៅ(តែគាត់អត់ឃើញអីទេ មានតែស្ងប់)។ តើគាត់គួរបន្តសមាធិបែបនេះល្អទេលោកតា? ឬធ្វើយ៉ាងណាបន្ត?។
គាត់មិនសូវយល់ពីការពន្យល់ធម៌ទេ ពីមុនដកដង្ហើមទើសៗ ឥលូវគាត់ស្រួលដកដង្ហើម។ គាត់ចូលចិត្តថែសុខភាព សមាធិ ហាត់ប្រាណ តែក្រោធប្រកាន់ខ្លាំង។
ខឹងប្រកាន់ម្តងៗ ជាប់ស្អិតយូរ សំរាន្តមិនលក់។ ចំណែកខ្ញុំវិញ សមាធិខានរហូត ភាពខ្ជិលខ្លាំងពេក។
សាធុៗ ប្រាប់គាត់ឲ្យពិចារណាអ្វីៗមិនទៀង ជាទុក្ខ ជាអនត្តាហើយចាំមើលខ្យល់ ឬប្រាប់ថា ពេលខ្យល់ចូលឲ្យសូត្រថាកើត ខ្យល់ចេញសូត្រថារលត់ ។ កើតរលត់ៗៗៗ ជាមួយខ្យល់ដង្ហើមទៅណា សូមកុំជាប់នឹងស្ងប់ ។ សូមព្យាយាមដោយគោរពចុះ !

Comments