សមាធិបង្រៀនមនុស្សអំពីរបៀបរីករាយក្នុងការរស់នៅ កុំឲ្យមានភាពរីករាយក្លែងក្លាយ ឲ្យចេះរីករាយជាមួយការពិត បង្រៀនពីរបៀបទទួលសារពីចក្រវាឡ យកមកបង្កើតបទពិសោធជីវិត ។ សារៈសំខាន់របស់សមាធិ គឺជួយសំរាលការហត់នឿយប្រចាំថ្ងៃ ជួយបញ្ជៀសហេតុនាំឲ្យមានការឈឺចាប់ ។ ភាពរីករាយវាមិនមែនមានប្រភពមកពីខាងក្រៅនោះទេ គឺឋិតនៅលើយើងជាអ្នកបង្កើត វាជាគុណភាពរបស់ចិត្តដែលជាធម្មជាតិដ៏សំខាន់របស់យើង ។ សមាធិមានតំលៃអស្ចារ្យ ព្រោះបានផ្សារភ្ជាប់ ភាពរីករាយពីខាងក្នុងទៅនឹងពិភពខាងក្រៅ ចម្លងភាពរីករាយទៅអ្នកជិតខាង ( មនុស្សម្នាក់ពិបាកចិត្ត ខ្លួនគាត់គឺជាមនុស្សដែលរងទុក្ខទីមួយ រួចហើយជះឥទ្ធិពលទៅអ្នករស់នៅក្បែរធ្វើឲ្យគេរងទុក្ខពីគាត់ដែរ ) សមាធិធ្វើចិត្តឲ្យស្ងប់ជាមួយអារម្មណ៍ មិនប្រតិកម្មជាមួយហេតុការណ៍ខាងក្រៅ ដែលអាចធ្វើឲ្យយើងអាចរកឃើញជំរកដ៏ពិតប្រាកដរបស់ចិត្ត ! ។ ព្រមនិងមិនព្រម

