១-សេចក្តីឈ្លាសវៃបីយ៉ាងកំរមាននៅក្នុងលោកគឺ ឈ្លាសដឹងហេតុនាំឲ្យចម្រើន ឈ្លាសដឹងហេតុនាំឲ្យវិនាស ឈ្លាសក្នុងការដោះស្រាយបញ្ហា ។ដែលសុទ្ធតែកើតពីការសិក្សាទាំងអស់! ។
២-ព្យាយាមត្រូវ៤យ៉ាង ព្យាយាមសង្រួមមិនឲ្យចិត្តបាបកើតឡើង ព្យាយាមលះហេតុរបស់ទុក្ខ ព្យាយាមលះការគិតខុស ព្យាយាមលះការប្រកាន់ គឺជាការព្យាយាមដ៏ឧត្តម។
៣-បើចង់បានចិត្តស្ងប់ត្រូវរៀនព្រលែងចោល រៀនឈប់គាំទ្រការរំជួលចិត្ត រៀនទាល់តែបានសម្រេចទើបចិត្តបានស្ងប់។

