សម្លប្រហើរកូនកាត់

K

គ្រឿងផ្សំ
- បង្គា បកសំបក វះយកដីចេញពីសសៃខ្នងអោយស្អាត
- ល្អៅ ននោង
-ស្នៀតពោត ផ្សិតចំបើង
- ស្លឹកបាស ជីនាងវង
- បង្គាក្រៀម បុកឲ្យម៉ត់
- កាពិ យកដុតតិចរិតតែល្អ
-ម្ទេស ខ្ទឹមស ខ្ទឹមក្រហម ខ្ជាយ គ្រាប់ម្រេចបុកឲ្យម៉ត់
- ស្ករស អំបិល ទឹកត្រី ប៊ីចេង។


វិធីធ្វើ
១- យកបង្គាក្រៀមកន្លះកូនចាន បុកឲ្យម៉ត់ ហើយបុកជាមួយកាពិ១ស្លាបព្រា ម្ទេស២,៣ ផ្លៃ ខ្ឬឹមស ៥,៦ កំពឹស និងខ្ជាយ អោយម៉ត់។
២-ដាំទឹកឲ្យពុះ បង់គ្រឿងផ្សំដែលបុករួចហើយ អំបាញ់មិញ បង់ល្ពៅ និងស្នៀតពោតមុនគេ ហើយបង់ននោង​ និងផ្សិតតាមក្រោយ។
៣- ដាក់ទឹកត្រី អំបិលតិច ស្ករសតិច ប៊ីចេង អោយរសជាតិប្រហើរលមៗ 
៤- ពេលពុះហើយបង់បង្គាចុងក្រោយថែមស្លឹកបាស និង ជីរនាងវង ម្ទេសដាក់តាមចិត្តចង់ កាន់តែហិលកាន់តែមានរសជាតិ។

Comments