រមណីដ្ឋាន តាតៃ កំពុងតែមានភាពភាពពេញនិយមពីភ្ញៀវជាតិនឹង អន្តរជាតិ ទៅទស្សនាកម្សាន្តនៅក្នុងពេលសម្រាកកាយរបស់ពួកគេ។ វាមិនត្រឹមតែបានផ្តល់នូវភាពរីករាយប់ុណ្ណោះទេ ហើយវាបានធ្វើឲភ្ញៀវទេសចរណ៍ជាប់ចិត្ត និង ចងចាំទុកក្នុងចិត្តមិនអាចបំភ្លេចបាន។ រមណីយដ្ឋានមានទីតាំងស្ថិតនៅក្នុង ឃុំ ត្រពាំងរូង នៃស្រុកកោះកុង ខេត្តកោះកុង និងមានចម្ងាយប្រមាណ ៥០គ.ម ពិទីរួមខេត្ត។ ដោយសារភាពអំណោយទានពីធម្មជាតិដែលមានរុក្ខជាតិ និង សត្វព្រៃធ្វើអោយតំបន់នេះសម្បូរទៅដោយ ភ្ញៀវទេសចរណ៍ទៅទស្សនា ឥតឈប់ឈរ។លោកអ្នកក៏អាចទៅទស្សនាពីតំបន់ទឹកធ្លាក់ដ៏ស្រស់ស្អាត នៃធម្មជាតិដែលមានពណ៌បៃតង ព្រមទាំងលាយឡំជាមួយនឹង សម្លេងសត្វយំ ផ្តល់នូវភាពរមនាដល់ដំណើរកម្សាន្តនៅទីនោះជាក់ជាមិនខាន។ មិនត្រឹមតែប៉ុណ្ណោះទេ លោកអ្នកក៏អាចជិះទូកទស្សនា ព្រៃកោងកាងនិង សម្រស់ធម្មជាតិនៅក្នុងតំបន់នោះផងដែរ។នៅក្នុងរមណីយដ្ឋានពិតជាមិនផ្តល់ការលំបាកដល់លោកអ្នកឡើយ ពីព្រោះនៅទីនោះមានកន្លែងស្នាក់នៅដែលគេឲឈ្មោះថា ផ្ទះអណ្តែតទឹក ។ ផ្ទះអណ្តែតទឹកនេះមានតម្លៃកំណត់ផ្សេងៗគ្នា តាមតម្រូវការរបស់ភ្ញៀវទេសចរ។ ក្រៅពីនេះការកម្សាន្តនៅផ្ទះអណ្តែតទឹកនេះ ភ្ញៀវទេសចរណ៍នឹងទទួលបានការស្វាគមន៍ យ៉ាងកក់ក្តៅពីសំណាក់អ្នកភូមិ នៅទីនេោះជាមួយនឹង ទឹកដូងក៏ផ្អែមត្រជាក់ផងដែរ៕

