ជំរាបសួរលោកតា ចៅសុំសួរលោកតាពីអ្វីដែលចៅជួបប្រទះសព្វថ្ងៃផ្លូវចិត្តចៅកាន់តែខ្សោយខ្លាំងណាស់ពីមួយថ្ងៃទៅមួយថ្ងៃ ចៅរស់នៅក្នុងគ្រួសារដែលប្រើអំពើហិង្សាដាក់ប្រពន្ធកូនតាំងពីចៅតូចម្លេះ មកទល់ពេលនេះចៅមានប្តីហើយតែឪពុករបស់ចៅនៅប្រើហឹង្សាបោកប្រាស់របស់ប្រើប្រាស់ក្នុងផ្ទះ ឈ្លោះប្រកែកគ្នា ហើយចៅនៅមានបន្ទុករ៉ាប់រងបំណុលអោយម្តាយ។ រាល់រឿងរ៉ាវក្នុងគ្រួសារចៅត្រូវដឹងលឺ ដោះស្រាយសព្វគ្រប់ សូម្បីគិតរឿងប្តីប្រពន្ធផ្ទាល់ខ្លួនពេលខ្លះក៏គ្មាន តើអោយចៅរៀនធ្វើចិត្តដាច់ឬយ៉ាងណាដើម្បីអោយចិត្តចៅលែងមានភាពតក់ស្លុតនិងភ័យខ្លាច យំសោកទៀតលោកតា ចៅហត់នឹងជីវិតបែបនេះណាស់លោកតា សូមលោកតាជួយណែនាំចៅផង
។
ដំណោះស្រាយគឺៈ
១-ចៅមានគ្រួសារហើយ ចៅគួរបែកផ្ទះ រឿងជួយគ្រួសារចៅត្រូវជំរាបស្វាមីចៅផង កុំអារកាត់តែម្នាក់ឯង។
២-បើចេញមិនរួចទេត្រូវសុំចិត្តស្វាមីហើយប្រើចិត្តមេត្តាដើម្បីជួយមាតាបិតានិងប្អូនៗ។ស្តាប់ធម៌រាល់ថ្ងៃហើយរក្សាសីលធ្វើសមាធិទៅចៅ។
ចៅនៅឆ្ងាយពីប្តី ការជិតបីឆ្នាំក៌មិនទាន់កូនដោយសារចៅ ស្ត្រេសខ្លាំងពេកមិនដឹងធ្វើយ៉ាងណា ។
នៅបែកគ្នាក្រមានកូនបន្តិចហើយចៅ ហើយបើនៅតែមិនទាន់មានចៅគួរទៅជួបពេទ្យទៅណា។


អត្ថបទនេះជារបស់លោកគ្រូ Thong Nidamony គាត់បានផុសនៅFacebook។សូមឈប់ចំលងអត្ថបទអ្នកដទៃ។អរគុណ