អាមេរិកប្រកាសទណ្ឌកម្មនិងការដាក់គោលដៅលើប្រទេសរុស្ស៊ី

K

អាមេរិកប្រកាសទណ្ឌកម្មនិងការដាក់គោលដៅលើប្រទេសរុស្ស៊ី បន្ទាប់ពីការឈ្លានពានរបស់ប្រទេសនេះលើអ៊ុយក្រែន
  ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Bidenបានប្រកាសការដាក់ទណ្ឌកម្មថា  សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនឹងបង្កកទ្រព្យសម្បត្តិ

របស់ធនាគាររុស្ស៊ីធំៗចំនួន ៤ និងដាក់ការគ្រប់គ្រងលើការនាំចេញ។ ទណ្ឌកម្មគឺស្របទៅតាមការទទូចរបស់សេតវិមាន ដែលនឹងមើលទៅលើផលប៉ះពាល់ដល់ប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសរុស្ស៊ី និងរង្វង់ខាងក្នុងរបស់លោក Putin ខណៈបានដាក់ការគ្រប់គ្រងការនាំចេញ ក្នុងបំណងធ្វើឲ្យប៉ះពាល់ដល់វិស័យឧស្សាហកម្មរបស់រុស្ស៊ី។

Comments