សេចក្តីប្រកាសពីក្រសួងធនធានទឹកនិងឧតុនិយម ស្តីពីស្ថានភាពអាកាសធាតុ
(ចាប់ពីថ្ងៃទី ៦- ១២ខែមេសាឆ្នាំ២០២២)
ក្នុងអំឡុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពល ជាបន្តបន្ទាប់ នៅថ្ងៃទី ៦-៩ ខែមេសា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ពីចិន) ក្នុងកម្រិតពីខ្សោយ ទៅមធ្យម ។ - នៅថ្ងៃទី ១០-១២ ខែមេសា ឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ
១-បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល
- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
- សីតុណ្ហភាពអតិបរមា មាន ៣៣-៣៦ °C
- នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមជាអន្លើ ។
២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
- សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
- នៅថ្ងៃទី១១-១២ ខែមេសា នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយជាអន្លើ ។
៣-តំបន់មាត់សមុទ្រ
- សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ ºC
- សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ ºC
- នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមជាអន្លើ ។

