អង្គការសុខភាពពិភពលោក ព្រមានអ៊ុយក្រែន ឱ្យបំផ្លាញមេរោគដ៏គ្រោះថ្នាក់

K

អង្គការសុខភាពពិភពលោក ព្រមានអ៊ុយក្រែន ឱ្យបំផ្លាញមេរោគដ៏គ្រោះថ្នាក់ ដើម្បីការពារការកំពប់ពីមន្ទីរពិសោធន៍ ដែលត្រូវបានទម្លាក់គ្រាប់បែក

     អង្គការសុខភាពពិភពលោកបានជំរុញឱ្យអ៊ុយក្រែនបំផ្លាញភ្នាក់ងារបង្កជំងឺនៅក្នុងមន្ទីរពិសោធន៍សុខភាពសាធារណៈរបស់ខ្លួន ដើម្បីជៀសវាង ការកំពប់ដែលអាចកើតមាន ចំពេលមានការឈ្លានពានរបស់រុស្ស៊ី។មន្ទីរពិសោធន៍សុខភាពសាធារណៈមួយចំនួនរបស់អ៊ុយក្រែន - ដែលទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោក ស្រាវជ្រាវពីវិធីកាត់បន្ថយការគំរាមកំហែងនៃមេរោគដ៏សាហាវ រួមទាំង COVID-19 នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន។អង្គការ WHO បានប្រាប់រ៉យទ័រថា ខ្លួនបានសហការជាមួយមន្ទីរពិសោធន៍អ៊ុយក្រែន អស់រយៈពេលជាច្រើនឆ្នាំ ដើម្បីលើកកម្ពស់ការអនុវត្តសុវត្ថិភាព ដែលជួយការពារ ការដោះលែងដោយចៃដន្យ ឬដោយចេតនានៃមេរោគ។

Comments