សួនគំនិត !

K

សួនគំនិត !
១- គំនិតអវិជ្ជមាននិងភាពតានតឹងនានាប្រៀបបានទៅនឹងសត្វបក្សីបក្សា ដែលយើងមិនអាចឃាត់ឃាំងការហោះហើរបាន... តែដែលយើងអាចឃាត់ឃាំងមិនឲ្យវាហោះហើរក្បែរខ្លួនយើងបាន និងធ្វើសំបុកនៅក្នុងចិត្តគំនិតរបស់យើងបាន...។
២- នៅពេលខ្លះ ចរិយាមារយាទ ហៅម្យ៉ាងទៀតថាអាកប្បកិរិយាមានលក្ខណៈធំធេងជាងចំណេះដឹង ព្រោះថានៅក្នុងជីវិតនេះ មានស្ថានភាពជាក់ស្តែងជាច្រើនដែលចំណេះដឹងមិនអាចដោះស្រាយបាន តែចរិតមារយាទ ឬអកប្បកិរិយាអាចដោះស្រាយបាន ...។
៣- ត្រូវរៀនធ្វើចិត្តឲ្យរឹងមាំច្រើនជាងមនោសញ្ចេតនារំភើបញាប់ញ័រ ព្រោះបើមិនដូច្នោះទេ យើងនឹងត្រូវបាត់បង់ " ខ្លួនយើង" នៅរាល់ពេលដែលយើងបណ្តោយឲ្យមនោសញ្ចេតនារំជើបរំជួលគ្របសង្កត់...។

Comments