មុនធ្វើអ្វីមួយគប្បីគិតថា តើអំពើនោះបានបំផ្លាញខ្លួនឯងឬបំផ្លាញអ្នកដទៃដែរឬទេ?បើមានចូរកុំធ្វើវាអី បើគ្មានចូរធ្វើវាចុះ។ហើយបើធ្វើទៅ នាំឲ្យខ្លួនឯងនិងអ្នកដទៃបានក្តីសុខ ចូរធ្វើវាឲ្យបានច្រើនចុះ បើទោះជាមិនមានអ្នកណាដឹងក៏ដោយ។បើធ្វើទៅហើយខ្លួនឯងមានវិប្បដិសារីយ៍ និងធ្វើឲ្យអ្នកដទៃមានការឈឺចាប់ ត្រូវឈប់ធ្វើវាបន្តទៀត ព្រោះអំពើនោះនឹងត្រូវឲ្យផលជាទុក្ខទាំងក្នុងបច្ចុប្បន្នភ្នែកភ្លឺ និង បរលោកទៀតជាមិនខាន។ បើបានជួបការរំលោភបំពានមកលើខ្លួន ហើយយើងមិនអាចតដៃបាន ឬមិនអាចគេចជៀសរួច ត្រូវរៀបចំចិត្តឲ្យស្អាតដើម្បីរក្សាសីលឲ្យបានល្អបរិសុទ្ធ ហើយផ្សាយមេត្តាចិត្តមិនមានដែនកំណត់ ផលនឹងបានទទួលពីរយ៉ាង៖
១- គឺបានក្តីសុខខ្លួនឯង ក្នុងពេលឥឡូវនេះ ដូចជំនាន់ពុទ្ធកាលមានរឿងកត់ត្រាទុកពីរយ៉ាង មួយគឺគ្រាប់ព្រួញដែលបាញ់តំរង់ទៅរកអ្នកដែលកំពុងផ្សាយមេត្តាចិត្ត ស្រាប់តែគ្រាប់ព្រួញហើរត្រឡប់ទៅរកម្ចាស់ដើមវិញ មួយទៀតទឹកក្តៅដែលបានជះស្រោចទៅលើអ្នកផ្សាយមេត្តាចិត្ត ស្រាប់តែទឹកក្តៅខ្ទាតត្រឡប់មករកម្ចាស់ដើមវិញ។
២- ឯសេចក្តីសុខទីពីរគឺមិនមានពៀរវេរានឹងគ្នា ហើយបានបដិសន្ធិនៅព្រហ្មលោក។ចំណែកអ្នកដែលប្រព្រឹត្តិអំពើបាបមកលើរមែងបានទទួលផលឆុតឆាប់ទាន់ចិត្ត។បច្ចុប្បន្នអ្នកធ្វើអំពើអាក្រក់ក្របានទទួលផល ព្រោះតែជនរងគ្រោះរវល់តែតាំងចិត្តចងគុំនំតបវិញនោះឯង។ កម្មដ្ឋានមេត្តាភាវនាទទួលបានអានិស្សងដូច្នេះឯង ។

