ព្រះបរមរាជវាំងមានទីតាំងស្ថិតនៅតាមបណ្តោយព្រះមហាវិថីសុធារស សាងសង់ឡើងនៅឆ្នាំ ១៨៦៦ នៅក្នុងរាជកាល ព្រះបាទនរោត្តម។នៅក្នុងព្រះបរមរាជវាំងមាន៖ -ប្រាសាទទេវាវិនិច្ច័យ ជាកន្លែងដែលសម្រាប់ព្រះមហាក្សត្រឡើងគ្រងរាជ្យ -ប្រាសាទខេមរិន្ទ ជាកន្លែងដែលព្រះមហាក្សត្រ និង អគ្គមហេសីគង់នៅ-ប្រាសាទសំរានភិរម្យ ជាកន្លែងដែលព្រះមហាក្សត្រឡើងគ្រងរាជ្យ -ហោរបាគូ ឬ ហោរព្រះខ័នជាកន្លែងទុកដាក់វត្ថុសម្រាប់សោយរាជ្យ-ច័ន្ទឆាយា ជាកន្លែងដែលគេហាត់រាំ របាំព្រះរាជ្យទ្រព្យ និង របាំថ្វាយព្រះមហាក្សត្រ ព្រះញ្ញាតិវង្សានុវង្ស និង ពួកមន្រ្តីជាន់ខ្ពស់ ។ នៅពីមុខច័ន្ទឆាយាមានទិវា សម្រាប់ព្រះមហាាក្សត្រធ្វើសាវនាការជាមួយ ប្រជារាស្រ្ត និង មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ។

