ដាច់ត្រៃសរណគមដោយហេតុ២យ៉ាង នៅពេលចុតិ១ អស់ការគោរពពីក្នុងចិត្ត១ បើគ្មាន២នេះទេមិនដាច់ត្រៃសរណគមឡើយ ដល់ត្រៃសរណគមគឺដល់ដោយបញ្ញា រាប់ចាប់អំពីសោតាឡើងទៅ ពួកយើងនេះនាំគ្នាថាតែមាត់ទេ តែត្រូវគេសម្លាប់មុខជារត់ចោលព្រះហើយ កុំអួត ! ។ ពេលឃើញសត្វលោកមានទុក្ខ ហើយគេបន់ស្រន់ព្រះឲ្យជួយ ខ្ញុំមានតែជួយបន់គេឲ្យបានសម្រេច ហើយជូនបុណ្យគេសូមឲ្យបានរួចចាកទុក្ខភ័យ ព្រោះការរត់រកទីពឹងរបស់បុថុជ្ជនតែងមានជាធម្មតាទេ ពេលមានភ័យការចេះលើកដៃសំពះសុំ គ្រាន់បើជាងទ្រាំខាំមាត់បង្ហូរទឹកភ្នែកដែរ ។ កាលណាមានខ្លួនជាទីពឹងហើយ រាប់ចាប់អំពីសោតាឡើងទៅ ពោលដល់ថ្វីព្រះអរហន្តដែលលោករឹងរឹតតែមើលឃើញគុណព្រះក្រៃលែងឡើង ហេតុនេះលោកនៅតែគោរពគុណព្រះមានព្រះភាគ គោរពគុណព្រះរតនត្រ័យ តែអំពើក្រៅពីនេះលែងមានតទៅទៀតហើយ ។ សិក្សាបន្តទៀតចុះណា ! គិតយ៉ាងណាក៏គិតចុះ ធ្វើយ៉ាងណាក៏ធ្វើចុះ កុំតែខុសនឹងសីលនិងកម្មបទ ។

