កន្លងទៅពេលឃើញតែងតែវាយវា

K

ខ្ញុំធ្វើការងាររដ្ឋផង និងឆ្លៀតពេលធ្វើចម្ការផង ហើយចម្ការខ្ញុំឧហ្សាហ៍ជួបពស់ពិស ។ កន្លងទៅពេលឃើញតែងតែវាយវា ។ មិនចង់វាយទេ តែគិតថា ទុកវាខ្លាចអ្នកណាផ្សេងជួបចៃដន្យអាចនិងវាចឹក មានគ្រោះថ្នាក់ ។ ខ្ញុំសុំសួរថា តើគួរធ្វើយ៉ាងណាជាមួយវា ? ខ្ញុំតែងគិតថា ទុកឲ្យកម្មជាអ្នកចាត់ចែង បើត្រូវវាចឹកស្លាប់គឺជាកម្មរបស់ខ្ញុំ ។
បាទ ! ដោយសារយើងត្រូវប្រឹងរស់នៅដែរណាចៅ ហេតុនេះជៀសមិនផុតពីការប៉ះពាល់ជីវិតសត្វនោះទេ ! ដូច្នេះមុនទៅចំការត្រូវឧទ្ទិសដ្ឋានចិត្តថា សូមកុំឲ្យអាត្មាអញជួបសត្វតូចសត្វធំឲ្យសោះ ! ចូរពួកអ្នកទៅនៅទីសុវត្ថិភាពចុះ ។ ហើយបើនៅតែជួបក៏ព្យាយាមដេញៗទៅចៅអើយ ឬប្រើផ្លែក្រូចសើចដេញវាទៅ នេះហើយជីវិតណាចៅ ! ។ បើចង់គេចឲ្យផុតពីបញ្ហានេះមានតែចៅដូរមុខរបរ !

Comments