ឧត្តមគតិនៃសេចក្តីស្នេហាគឺជាអ្វី?
វាលើសពីតំរូវការផ្លូវភេទ គឺជាឧត្តមគតិនៃការលះបង់សុទ្ធសាធ លះបង់អ្វីៗគ្រប់យ៉ាងចំពោះមនុស្សដែលខ្លួនស្រឡាញ់ ។សេចក្តីស្នេហាដែលដាក់ទោសឲ្យដល់មនុស្ស គឺមកពីខ្លួនស្វែងរកមនុស្សមានក្តីស្រឡាញ់ពិតមិនឃើញដោយខ្លួនឯង ច្រឡំវក់វង្វេងត្រឹមតែរូបសម្ផស្សនិងសំភារះប្រើប្រាស់ខាងក្រៅ មិនចូលឲ្យដល់ផ្ទៃក្នុងរបស់ចិត្ត។ប៉ុន្តែក៏មានគូស្នេហាដែលមានអាយុ៨០ឆ្នាំទើបមកទាស់ទែងសុំលែងលះគ្នាដែរ ហេតុនេះត្រូវយល់ពីមារយាទរបស់ចិត្តដែលប្រែប្រួលជានិច្ច ប្រែតែពីស្រឡាញ់ទៅជាស្អប់ ព្រោះជិនណាយ ជាដើម។ដូច្នេះគេត្រូវចេះប្តូរពីស្រឡាញ់ងប់ងល់ទៅជាការអាណិតប្រោសប្រណីគ្នាទៅវិញទើបសក្តិសមជាមនុស្ស។ស្នេហាគឺដូចជាសុីអំពៅពីគល់ទៅចុង កាន់តែសុីកាន់តែសាបនឿយណាយធុញទ្រាន់ ឯការសិក្សាពីគតិបណ្ឌិត(ព្រះធម៌)ដូចសុីអំពៅពីចុងទៅគល់ កាន់តែសុីកាន់តែផ្អែម ហេតុនេះមនុស្សបើមិនចូលចិត្តសិក្សាគតិបណ្ឌិតទេគឺពិបាកធំហើយ! ការរស់នៅរបស់មនុស្សម្នាក់ៗគង់វង់ដល់សព្វថ្ងៃគឺសុទ្ធតែពឹងលើទស្សនវិជ្ជាផ្ទាល់ខ្លួនទាំងអស់ !កុំបំភ្លេចការសិក្សាឬនឹកថាវាមិនសំខាន់ឲ្យសោះ ជីវិតសត្វរុក្ខជាតិគង់មានការសិក្សាទៅពោលដល់ថ្វីចំពោះមនុស្ស !៕

