អ្វីៗ មិនបានល្អប្រសើរទេ! គឺកាន់តែដុនដាប! ភូមាមើលទៅ សង្គ្រាមប្រាកដជាផ្ទុះឡើង ព្រោះ ចិនប្រើនយោបាយ! តែប្រជាជនភូមាក៏មិនសុខចិត្ត! មុននិងក្រោយ ខាងប្រជាជនបះបោរ នឹងទទួលបានជំនួយយោធា ពីលោកខាងលិច!
ពួកអារប្រទេសធំៗ អោយអាតូចៗ ជល់គ្នាឯង ទើបពួកវា ទទួលផលប្រយោជន៍ធំ!
នយោបាយអាស៊ាន នៅតែមិនទាន់មានប្រសិទ្ធិភាព! ព្រោះទឹកមាត់សាប សេដ្ឋកិច្ចខ្សោយ យោធាខ្សោយ! សមាជិកអាស៊ានភាគច្រើន អាត្មានិយម ! និង ខ្វះឆន្ទៈរួបរួមពិតប្រាកដ!
កាលពីខែធ្នូ តុលាការភូមាបានកាត់ទោសលោកស្រីអ៊ុងសានស៊ូជី ឱ្យជាប់ពន្ធនាគារបួនឆ្នាំ រួចបន្ថយមកត្រឹមពីរឆ្នាំ ពីបទញុះញង់ឱ្យមានអំពើហិង្សានិងការរំលោភច្បាប់សុខភាពប្រឈមនឹងកូវីដ១៩។ នៅថ្ងៃចន្ទនេះ លោកស្រី ត្រូវទទួលទោស បួនឆ្នាំក្នុងពន្ធនាគារបន្ថែមទៀត ពីបទបាននាំចូលអាយកូមដោយខុសច្បាប់។ ភស្តុតាងជាសម្ភារៈខុសច្បាប់ទាំងនេះត្រូវបានរកឃើញនៅក្នុងគេហដ្ឋានផ្លូវការរបស់លោកស្រី ក្នុងថ្ងៃចាប់ខ្លួន។ ដូច្នេះ បូកសរុបគិតមកត្រឹមថ្ងៃទី ១០មករា២០២២ លោកស្រីជ័យលាភីរង្វាន់ណូបែលសន្តិភាពនិងជាអតីតមេដឹកនាំប្រជាធិបតេយ្យនៅភូមា ត្រូវជាប់ឃុំឃាំងយ៉ាងហោច ៦ឆ្នាំ និងទំនងជាការជាប់ឃុំនៅក្នុងគេហដ្ឋាន។

