កម្ពុជាប្រកាសលុបចោលការធ្វើតេស្តនិងចត្តាឡីស័ក

K

កម្ពុជាប្រកាសលុបចោលការធ្វើតេស្តនិងចត្តាឡីស័កគ្រប់អ្នកដំណើរជាតិ-អន្តរជាតិចូលកម្ពុជា 
   គ្រប់អ្នកដំណើរជាតិ-អន្តរជាតិចូលកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ  តម្រូវឲ្យអ្នកដំណើរមកពីបរទេសបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល៧២ម៉ោងមុនមកដល់កម្ពុជា ។យោងទៅតាមចំណាត់ការ សម្តេច តេជោ នាយករដ្ឋមន្ត្រីកម្ពុជា ស្ដីពីការលុបចោលការតម្រូវឲ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា និងអនុញ្ញាតបើកឡើងវិញការផ្តល់ទិដ្ឋាកាតពេលមកដល់ សម្រាប់អ្នកដំណើរអន្តរជាតិ គេសង្កេតឃើញថានាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ មានអ្នកដំណើរជាតិ-អន្តរជាតិចូលកម្ពុជាណែនពេញអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលនេះជាសញ្ញាណដ៏រីករាយបំផុត។ ជាមួយគ្នានេះ នេះអ្នកដំណើរទាំងអស់ត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលមកដល់កម្ពុជា។ ចំពោះអ្នកដំណើរដែលពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមទីតាំងដែលកំណត់ដោយក្រសួងសុខាភិបាលឬអាជ្ញាធរមានសមត្ថកិច្ចផងដែរ ៕

Comments