ទីបំផុតសាលាក្រុងភ្នំពេញដាក់សាឡាងចម្លង កោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ អោយដំណើរការហើយ
រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងថា សាឡាងចម្លងកោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ ក្នុងព្រំប្រទល់ខណ្ឌ
ចំការមន និងខណ្ឌច្បារអំពៅ នឹងដាក់ឲ្យដំណើរការបណ្តោះអាសន្នចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២តទៅ ។
រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចដាក់ឲ្យដំណើរការជាបណ្តោះអាសន្នសាឡាងចម្លងកោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ក្នុង
ព្រំប្រទល់ខណ្ឌចំការមននិងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២តទៅ ដោយ ធ្វើការចម្លង ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៧យប់ ជារៀងរាល់ថ្ងៃ ។ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមធ្វើដំណើរតាមសាឡាងចម្លងនេះដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅលើដងស្ពាន ព្រះមុនីវង្ស ៕

