សហរដ្ឋអាមេរិក មិនទទួលសំណើរបស់ប៉ូឡូញក្នុងការផ្តល់យន្តហោះចម្បាំង

K

សហរដ្ឋអាមេរិក មិនទទួលសំណើរបស់ប៉ូឡូញក្នុងការផ្តល់យន្តហោះចម្បាំងផលិតដោយរុស្ស៊ីទៅដល់ប្រទេសអ៊ុយក្រែននោះទេ
     សហរដ្ឋអាមេរិកបានរុញច្រានចោលសំណើរបស់សម្ព័ន្ធមិត្ត ណាតូ គឺប្រទេសប៉ូឡូញ  ដើម្បីផ្ទេរយន្តហោះចម្បាំង MiG-29 ដែលផលិត

ដោយរុស្ស៊ីទៅកាន់មូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសអាឡឺម៉ង់ដើម្បីបំពេញបន្ថែមកម្លាំងទ័ពអាកាសរបស់អ៊ុយក្រែនក្នុងការការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី។
     សហរដ្ឋអាមេរិកបានព្យាយាមពន្លឿនការបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែន។  មន្ទីរបញ្ចកោណបាននិយាយថា ប៉ុន្តែការរំពឹងទុកនៃ

ការហោះហើរយន្តហោះចម្បាំងពីទឹកដីរបស់អង្គការណាតូ ចូលទៅក្នុងតំបន់សង្រ្គាម "បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់សម្ព័ន្ធមិត្តណាតូទាំងមូល" ។អង្គការណាតូបាននិយាយថា ខ្លួនមិនចង់មានជម្លោះផ្ទាល់ជាមួយរុស្ស៊ី ដែលជាប្រទេសមហាអំណាច

អាវុធនុយក្លេអ៊ែរ ហើយប្រធានាធិបតី Joe Biden បានច្រានចោលការបញ្ជូនទាហានអាមេរិកចូលទៅក្នុងអ៊ុយក្រែន ដើម្បីប្រយុទ្ធ ដែលជាអ្វីដែលមន្ទីរបញ្ចកោណបាននិយាយថានឹងអនុវត្តចំពោះកងទ័ពនៅលើដី ឬនៅលើអាកាស។

Comments