ជនស៊ីវិលអ៊ុយក្រែនជាង 900 នាក់ត្រូវបានសម្លាប់ចាប់តាំងពីសង្គ្រាមចាប់ផ្តើម

K

ជនស៊ីវិលអ៊ុយក្រែនជាង 900 នាក់ត្រូវបានសម្លាប់ចាប់តាំងពីសង្គ្រាមចាប់ផ្តើម
   បើយោងតាមការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានប្រកាសនៅក្នុងការបង្ហោះ Twitter កាលពីថ្ងៃសៅរ៍ថា ជនស៊ីវិលអ៊ុយក្រែនជិត 900 នាក់ត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធារុស្ស៊ីក្នុងនោះមានកុមារចំនួន 64 នាក់។
  បើគិតចាប់ពីថ្ងៃទី 24 ខែកុម្ភៈមកដល់ថ្ងៃទី 18 ខែមីនានេះ ការិយាល័យអង្គការសហប្រជាជាតិបានកត់ត្រាឃើញថា ជនស៊ីវិលចំនួន 2,246 នាក់ត្រូវបានសម្លាប់ ឬរងរបួសភាគច្រើនដោយសារការបាញ់ផ្លោង និងការវាយប្រហារតាមផ្លូវអាកាស។  ការិយាល័យបានបន្ថែមទៀតថា ចំនួនអ្នកស្លាប់ពិតប្រាកដមិនទាន់ជាផ្លូវការនោះទេ តែត្រូវបានគេជឿជាក់ថាចំនួនអ្នកស្លាប់និងរបួសនិងមានច្រើនជាងនេះ។

Comments