ភ្លេចៗខ្លួនពេលនេះតួអង្គ នាង នុត សម្តែងក្នុងរឿង ខ្មោចដើមចេកជ្វាយ៉ាងណាហើយ
បើនិយាពីរឿងខ្មោចជំនាន់មុន អ្នកប្រាកដជាចាំនៅរឿង ខ្មោចដើមចេកជ្វា ដែលបានជារឿងបែបអបីយជំនឿដែលធ្វើឲ្យមហាជនប្រុសស្រីមានព្រឺព្រួច ភ័យ រន្ធត់ ដោយសារតែទេពកោសល្យសម្ដែងរបស់អ្នកនាង សាំង ភស្ដា ដែលជានាដការីរបាំបុរាណខ្មែរម្នាក់ ។ងាកមកមើលជីវិតពិតរបស់តូរអង្គ នាងនុត វិញគឺអ្នកនាង សាំង ភស្ដា គឺអ្នកនាងបានរៀបអាពាពិពាហ៍មានគ្រួសារទៅហើយ។ ប៉ុន្តែក្រោយពីរូបភាពរបស់អ្នកនាងមួយចំនួនដែលបានបង្ហោះលើបណ្ឌាញសង្គមហ្វេបុកមក បានធ្វើឲ្យ អ្នកគាំទ្រ សប្បាយចិត្តយ៉ាងខ្លាំង និងស៊ែតៗគ្នាពេញបណ្តាញសង្គមពេលបានឃើញការសម្តែងខ្លីៗរបស់អ្នកនាងលើឆាក 3FUN ម្តងទៀត៕ទន្ទឹមនឹងនោះ ក្រោយពីរូបភាពមួយចំនួនដែលឡើងកម្មវិធីរបស់អ្នកនាងបានបង្ហោះចូលក្នុងហ្វេសផេកក្នុងនោះដែរ គេក៏ឃើញអ្នកគាំទ្រ ដោយក្ដីស្រឡាញ់ និង នឹករឭកខ្លាំងទៅកាន់អ្នកនាង ហើយគេក៏សង្ឃឹមថាអ្នកនាងនឹងអាចវិលត្រឡប់មកសម្ដែងរឿងវិញផងដែរ ៕

