ជប៉ុនបានរកឃើញថា អូមីក្រុងប្រភេទ BA.2 អាចឆ្លងលឿនជាងមុន ធ្វើឲ្យឈឺធ្ងន់ និងអាចគេចផុតពីប្រព័ន្ធភាពស៊ាំដែលមាននៅក្នុងខ្លួនអ្នកជំងឺទៀតផង
ការសិក្សាក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យតូក្យូ ប្រទេសជប៉ុន បានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន Daily Mail កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈនេះបានបង្ហាញថា មេរោគអូមីក្រុងប្រភេទ BA.2 អាចបង្កឲ្យមានជំងឺធ្ងន់ធ្ងរ និងបង្កការចម្លងបានលឿន
ជាង បើធៀបទៅនឹងមេរោគអូមីក្រុងប្រភេទ BA.1។ ការសិក្សាដដែលនោះក៏បានបង្ហាញទៀតថា មេរោគអូមីក្រុងប្រភេទ BA.2 ទំនងជាអាចគេចផុតពីប្រព័ន្ធភាពស៊ាំដែលមាននៅក្នុងរាងកាយរបស់អ្នកជំងឺនិងអាចធ្វើឲ្យសួតរបស់អ្នកជំងឺរងនូវការខូតខាតទៀតផង។ បើតាមក្រុមអ្នកវិទ្យាសាស្រ្តជប៉ុនបានសន្និដ្ឋានថា មេរោគអូមីក្រុងប្រភេទ BA.2 គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងមេរោគកូវីដ-១៩ ប្រភេទដែលតាអីចឹងដែរ ព្រោះមេរោគទាំងនេះមានសមត្ថភាពអាចទៅបំផ្លាញសួតរបស់អ្នកជំងឺដូចគ្នា៕

